ព័ត៌មានសន្តិសុខសង្គម

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកប្រចាំស្នាក់ការណាំរ៉ាម, ស្នាក់ការដីខ្មៅបង្រ្កាបបទល្មើសមួយចំនួន អំឡុងដើរល្បាតរយៈពេល៥ថ្ងៃ

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី ២១-២៣ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការណាំរ៉ាម, ស្នាក់ការដីខ្មៅបានធ្វើការដើរល្បាត និងចាប់ឃាត់រណាយន្ត០១គ្រឿងនៅចំណុចផ្លូវត្រពាំងឈូក, បានចាប់ឃាត់ម៉ូតូ0៣គ្រឿងនៅចំណុចផ្លូវក្រោយវត្ត និងបានកំទេចជំរុំអារឈើមួយកន្លែងនៅចំណុចសហគមន៍ក្រុងរពុក ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ វត្ថុតាងទាំងអស់បានយកមករក្សទុកនៅស្នាក់ណាំរ៉ាម។

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការល្វេរ, ស្នាក់ការម្រើចបានធ្វើការល្បាតរុះរើជំរុំរកសត្វ០១កន្លែង ដែលមានសត្វត្រកួតចំនួន០៦ក្បាលស្ថិតនៅចំណុចក្រោមជួររំអិលអូរលាវ និងបានរុះរើជំរំបំផ្លាញចោល ចំណែកសត្វត្រកួតបានយកមកដោះលែងនៅក្រោយទីស្នាក់ការល្វេរ។

ថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការឈួល, ស្នាក់ការឈួលរង និងស្នាក់ការត្រាចបានធ្វើការដកហូតរណាយន្ត ០២គ្រឿង ដែល០១គ្រឿង ម៉ាក០៧០ និង០១គ្រឿងទៀតម៉ាក០៣៨ នៅផ្លូវបំបែកស្រែជ្រៃ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងបានយកលេខនិយាមការដីដែលបានកាប់រានចំនួន០២កន្លែង ដែលទីតាំងទី០១ ស្ថិតនៅភូមិណងបួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទីតាំងទី០២ ផ្លូវទៅកោះម្យើល ជិតភ្នំថ្មខ្មៅ ភូមិណងបួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចំណែកវត្ថុតាងរណាយន្ត យកទៅរក្សាទុកនៅស្នាក់ការត្រពាំងត្រាច៕

Leave a Reply

Your email address will not be published. Required fields are marked *