ព័ត៌មានជាតិ

​ជំនន់​ទឹកភ្លៀង​បណ្តាលឱ្យ​ស្ពានឈើ​មួយ​បាក់​រលំ​ចូល​ស្ទឹង​សិរីសោភ័ណ​

បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​ថា​៖​ស្ពានឈើ​ព្រះ​ពន្លា​ប្រវែង​ជិត​១០០​ម៉ែត្រ​ដែល​សាងសង់ឡើង​កាលពី​ឆ្នាំ​១៩៩៤​បាន​បាក់​រលំ​ស្រុត​ចូល​ស្ទឹង​សិរីសោភ័ណ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​


​ស្ពាន​នេះ​ជា​ព្រះរាជ​អំណោយ​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ​ដែល​ចាស់​ទ្រុឌទ្រោម​យ៉ាងខ្លាំង​និង​បិទ​លែងឱ្យ​ឆ្លងកាត់​យានយន្ត​រាប់ទាំង​ម៉ូតូ​ផង​នោះ​។​ទីបំផុត​ជំនន់​ទឹកភ្លៀង​បាន​ទាញ​បំបាក់​ចុះ​លិច​ក្នុង​ទឹកស្ទឹង​សិរីសោភ័ណ​ហើយ​។​ស្ពាន​នេះ​ស្ថិតនៅ​ក្នុងភូមិ​៣​និង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​កន្លងមក​ពលរដ្ឋ​បាន​សុំឱ្យ​មានការ​ជួសជុល​តែ​ត្រូវ​អាជ្ញាធរ​មិន​ជួសជុល​នោះទេ​។​ម្យ៉ាង​ដោយសារ​វា​ទ្រុធ​ទ្រោម​ពេក ទោះ​ជួសជុល​ក៏​ថវិកា​ច្រើន​ហើយ​នៅតែ​ប្រើ​មិនបាន មិន​ធានា​ជួសជុល​ក៏​សឹង​ប្រហែល​នឹង​សង់​ថ្មី​ដែរ ។​ជាងនេះទៅទៀត​នៅ​ខាងជើង​នោះ​ជាង​៣០០​ម៉ែត្រ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏បាន​សាងសង់​ស្ពានថ្ម​ថ្មី​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ហើយ​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *