ព័ត៌មានជាតិ

សម្តេចប្រធានសភាលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាបន្តសកម្មភាពមនុស្សធម៌ក្នុងការជួយឧបត្ថម្ភគាំពារដល់ប្រជាពលរដ្ឋរងគ្រោះ

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ប៉ៃលិនជាដើម បានកំពុងទទួលជំនន់ទឹកភ្លៀង។

សម្តេច សូមថ្លែងអំណរគុណជា្រលជ្រៅ ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំចុះអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ បានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព និងបានបន្តចាត់វិធានការផ្សេងៗ តាមសភាពជាក់ស្តែង ក្នុងការឆ្លើយតបគ្រោះធម្មជាតិនេះ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបងប្អូនជនរួមជាតិ ពិសេសពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់តែម្តង សូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ រក្សាអនាម័យក្នុងរស់នៅ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ និងចាស់ជរាដែលជាជនងាយរងគ្រោះដោយប្រការផ្សេងៗ។

សម្តេច ហេង សំរិន សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា សមាជិករាជរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ បន្តសកម្មភាពមនុស្សធម៌ ដែលយើងបានអនុវត្តកន្លងមក ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ប្រជាពលរដ្ឋរងគ្រោះ នូវជំនួយសង្រ្គោះបន្ទាន់ មានសម្ភារៈប្រើប្រាស់ ថវិកា ថ្នាំដង្កូវ ជាដើម ឲ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *