ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញសួរសុខទុក្ខអនុភូមិដើមថ្កូវដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានអញ្ជើញចុះមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្ដងអំពីបញ្ហាការៈរបស់លោក មាស សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលកំពុង និងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយសួរសុខទុក្ខជាមួយឧបត្ថម្ភថវិការមួយចំនួន ជូនដល់លោកអនុភូមិដើមថ្កូវ នៅពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

បន្ទាប់មកឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានឆ្លៀតពេលអញ្ជើញមើលកន្លែងដែលសាងសង់បន្ទប់ពិសោធន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានប៉ុន្មានភាគរយហើយនៃការកសាង ហើយក្នុងស្ថានភាពជាក់ស្ដែងឯកឧត្តមក៏បានពិនិត្យមើលឃើញថាក្នុងការសាងសង់ អគារបន្ទប់ពិសោធន៍ខាងលើនេះ បបានធ្វើការកាយជីកធ្នឹមនិងបុកគ្រឹះបានមួយចំនួនហើយ។

នៅព្រឹកថ្ងៃដដែលឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីរដ្ឋបាលខេត្ត ក៏បានអញ្ជើញចុះទៅសួរសុខទុក្ខភរិយាឯកឧត្ដម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត ដែលស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហន ហើយក៏បាននាំយកអំណោយសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥ លានរៀល ជូនដល់ឯកឧត្តម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត និងភរិយា ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានជូនពរឱ្យភរិយាឯកឧត្តម ផៃ ផាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មាស សារ៉ាត អនុភូមិដើមថ្កូវ ឱ្យឆាប់ជាសះស្បើយ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *