ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​៣​នាក់​ក្នុង​ខេត្តក្រចេះ

(ក្រចេះ​)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជមួយម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​មួយ​គ្រួសារ​គឺ​ឪពុកម្តាយ​និង​កូនប្រុស​តូច​បាន​ស្លាប់​ភ្លាមៗ​។​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​


​ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា​: រថយន្ត​បង្ក​ម៉ាក camary ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ព្រះសីហនុ​: 2A: 2100 ។​រថយន្ត​ទំនងជា​មាន​ល្បឿន បាន​បុក ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណ​:​ពេល​បើក​របរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​។​គ្រោះថ្នាក់​ដ៏​រន្ធត់​បុក​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ចំនួន​៣​នាក់​។​ឪពុកម្ដាយ​ព្រមទាំង​កូនប្រុស​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​សព​បែក​ជា​បំណែកៗ​។​


​ប្រភព​ដដែល​បាន​បន្តថាៈ​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង​រហូត​មើល​មិន​ស្គាល់​ម៉ាក​។​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពុំ​ទទួលខុសត្រូវ​ឡើយ​។​ចំពោះ​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ខាង​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​


​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នាពេល​ក្រោយ ៕​

Leave a Reply

Your email address will not be published. Required fields are marked *