ព័ត៌មានជាតិ

វង់ល្បែងស៊ីសងធំៗនៅ ក្នុងខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងពេញបន្ទុកជល់មាន់ និងអាប៉ោងលេង​ចាញ់លក់​អស់ ទ្រព្យ​សម្បត្តិ​ដីធ្លី និងជំពា​ក់បំណុ​លគេ​ជុំទិស

ត្បូងឃ្មុំ៖ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទ ល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្ម អំពើហិង្សាក្នុង គ្រួសារនិងបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។

ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន។ពិសេសល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងខេត្តត្បូងឃ្មុំ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកលេងដុះស្លែទៅហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាបហើយនៅថ្ងៃទី៣ ខែមិនាឆ្នាំ២០២០ គេបើកឲ្យលេងខាងក្រោយវត្តទន្លេបិទស្ថិតក្នុង ភូមិជីរ៉ូ ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ និងថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ២០២០នេះប្ដូរទីតាំងមកលេងនៅក្នុងភូមិឡត៍កំបោ ឃុំជីរ៉ូ ស្រុកនិងខេត្តត្បូងឃ្មុំ។

នៅក្នុងនោះគេសង្កេតឃើញមានវង់អាប៉ោងដ៏ធំដែលមានមេបាញ់ឈ្មោះម៉ាប់ បាញ់ស្លាស់គ្នាជាមួយមេអាប៉ោងម្នាក់ទៀតឈ្មោះម៉ាប់ដូចគ្នាកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ក្រោមការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ។ជាពិសេសគឺភាពមិនអើពើពីលោកឧត្តមសេនីយ៍ទោ ប៉ែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំនេះតែម្ដង។ប្រជាពលរដ្ឋរិះគន់និងលើកឡើងថាសង្វៀនជល់មាន់ស្ថិតក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ឈ្មោះហានកាងសង្វៀនជល់មាន់ចំនួន៤កន្លែង ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាង រលូនយូរខែឆ្នាំមកហើយដែលភ្នាល់គ្នាក្នុង១គូៗចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះ មានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់ របរគ្រឿងអលង្កាជាច្រើនទៀតដោយសារតែការភ្នាល់ល្បែងនៅទីតាំងមួយនេះ។ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាចកើតមាន បទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភព្រោះមានពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លីនិងជំពាក់បំណុលគេ ជុំទិសទៀតផង។ ដោយសារការព្រួយបារម្ភ ពីបញ្ហាអសន្តិសុខសង្គមដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទទើបប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យអភិបាលខេត្តត្បូងឃ្មុំទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាព៕

One Reply to “វង់ល្បែងស៊ីសងធំៗនៅ ក្នុងខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងពេញបន្ទុកជល់មាន់ និងអាប៉ោងលេង​ចាញ់លក់​អស់ ទ្រព្យ​សម្បត្តិ​ដីធ្លី និងជំពា​ក់បំណុ​លគេ​ជុំទិស

Leave a Reply

Your email address will not be published. Required fields are marked *