ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​៣​នាក់​ក្នុង​ខេត្តក្រចេះ

(ក្រចេះ​)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជមួយម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​មួយ​គ្រួសារ​គឺ​ឪពុកម្តាយ​និង​កូនប្រុស​តូច​បាន​ស្លាប់​ភ្លាមៗ​។​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​ ​ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា​: រថយន្ត​បង្ក​ម៉ាក camary ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ព្រះសីហនុ​: 2A: 2100 ។​រថយន្ត​ទំនងជា​មាន​ល្បឿន បាន​បុក ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណ​:​ពេល​បើក​របរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​។​គ្រោះថ្នាក់​ដ៏​រន្ធត់​បុក​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ចំនួន​៣​នាក់​។​ឪពុកម្ដាយ​ព្រមទាំង​កូនប្រុស​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​សព​បែក​ជា​បំណែកៗ​។​ ​ប្រភព​ដដែល​បាន​បន្តថាៈ​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង​រហូត​មើល​មិន​ស្គាល់​ម៉ាក​។​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពុំ​ទទួលខុសត្រូវ​ឡើយ​។​ចំពោះ​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ខាង​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នាពេល​ក្រោយ ៕​

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​

ព្រះសីហនុៈ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​បើក​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​មិនឱ្យ​មានការ​លក់ដូរ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​នេះ​ទៀត​។​ ​មន្ត្រី​ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិនឱ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។​ ជាការ​កត់សម្គាល់​ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ។​ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិនឱ្យ​រុះរើ ផងដែរ​។​ ​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ​ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​។​ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ​កំពុង​ធ្វើ​ដែរ​។ ​លោក អភិបាលរងក្រុង​បាន​បន្តថាៈ យុទ្ធនាការ​ក្តៅ​នេះ […]

ព័ត៌មានសន្តិសុខសង្គម

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកប្រចាំស្នាក់ការណាំរ៉ាម, ស្នាក់ការដីខ្មៅបង្រ្កាបបទល្មើសមួយចំនួន អំឡុងដើរល្បាតរយៈពេល៥ថ្ងៃ

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី ២១-២៣ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការណាំរ៉ាម, ស្នាក់ការដីខ្មៅបានធ្វើការដើរល្បាត និងចាប់ឃាត់រណាយន្ត០១គ្រឿងនៅចំណុចផ្លូវត្រពាំងឈូក, បានចាប់ឃាត់ម៉ូតូ0៣គ្រឿងនៅចំណុចផ្លូវក្រោយវត្ត និងបានកំទេចជំរុំអារឈើមួយកន្លែងនៅចំណុចសហគមន៍ក្រុងរពុក ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ វត្ថុតាងទាំងអស់បានយកមករក្សទុកនៅស្នាក់ណាំរ៉ាម។ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការល្វេរ, ស្នាក់ការម្រើចបានធ្វើការល្បាតរុះរើជំរុំរកសត្វ០១កន្លែង ដែលមានសត្វត្រកួតចំនួន០៦ក្បាលស្ថិតនៅចំណុចក្រោមជួររំអិលអូរលាវ និងបានរុះរើជំរំបំផ្លាញចោល ចំណែកសត្វត្រកួតបានយកមកដោះលែងនៅក្រោយទីស្នាក់ការល្វេរ។ ថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការឈួល, ស្នាក់ការឈួលរង និងស្នាក់ការត្រាចបានធ្វើការដកហូតរណាយន្ត ០២គ្រឿង ដែល០១គ្រឿង ម៉ាក០៧០ និង០១គ្រឿងទៀតម៉ាក០៣៨ នៅផ្លូវបំបែកស្រែជ្រៃ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងបានយកលេខនិយាមការដីដែលបានកាប់រានចំនួន០២កន្លែង ដែលទីតាំងទី០១ ស្ថិតនៅភូមិណងបួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទីតាំងទី០២ ផ្លូវទៅកោះម្យើល ជិតភ្នំថ្មខ្មៅ ភូមិណងបួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចំណែកវត្ថុតាងរណាយន្ត យកទៅរក្សាទុកនៅស្នាក់ការត្រពាំងត្រាច៕