ព័ត៌មានជាតិ

៣ថ្ងៃអំឡុងបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដើរកម្សាន្ត តាមគោលដៅទេសចរណ៍នានាជាង១លាននាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ១.១១២.៤០៣ នាក់បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានាទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរ ជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន ៖ ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់។ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន ៖ ១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់ ២, ខេត្តសៀមរាប ១២២.៣៧០ នាក់ ៣, ខេត្តកំពត ៩៤.៤៧៩ នាក់ ៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់ ៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់ ៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់ ៧, ខេត្តកែប […]

ព័ត៌មានជាតិ

ដំណឹងថ្ងៃនេះយើង​ពុំរកឃើញករណីជំងឺ​កូវីដ-១៩​ថ្មី​ទេ​និងមិន​មានជាសះស្បើយ​ផងដែរ​

រហូតដល់ម៉ោង​០៧:៣០​ព្រឹក​ថ្ងៃទី១៩កញ្ញា២០២០​យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ។ដូច្នេះចំនួនសរុប​ ២៧៥នាក់​ដដែល​ចំនួនសំរាកនៅពេទ្យ​១នាក់​​ចំនួនជាសះស្បើយសរុប​ចំនួន២៧៤នាក់​​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

ព័ត៌មានជាតិ

នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ស្រុក​សំឡូត​​យុវជន​ម្នាក់​លង់ទឹក​ស្លាប់​

បាត់ដំបង​៖​នៅក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយស្ថិតក្នុង​ភូមិ​ស្រែ​ជី​ពៅ​ឃុំ​មានជ័យ​ស្រុក​សំឡូតកាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​​មានការ​ភ្ញាក់ផ្អើល​ដោយមាន​យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​​។​ មន្ត្រីនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថាៈ​ជន​រងគ្រោះ​ឈ្មោះ​យឿ​ត​ម៉េង​ហួរ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​។​មន្ត្រីដដែល​បាន​ដកស្រង់​សម្តី​របស់​ក្រុមគ្រួសារ​មក​បញ្ជាក់ថាៈ​កូន​គាត់​បាន​ចុះ​ហែល​លេង​នៅ​កន្លែង​ទឹក​ជ្រៅ​ដោយ​គ្មាន​អាវ​ពោងសម្រាប់​ពាក់​ការពារ​នោះទេ​ហើយ​ទឹក​កួច​ខ្លាំង​ផង​ទើប​ទើប​បណ្ដាលឱ្យ​លង់​ស្លាប់​។​ ​គួរបញ្ជាក់​ថា​នៅ​កន្លែង​ដែលមាន​ទឹក​ជ្រៅ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ចម្ការ​ស្វាយ​ត្រូវ បាន ម្ចាស់ ដាក់​ស្លាក​សញ្ញា ដើ​ដើម្បី​ហាមឃាត់​ដែរ​។​ប៉ុន្តែ​មាន​អ្នកខ្លះ​អាង​ថា​ខ្លួន​ចេះ​ហែល​ទឹក​មិន​ព្រម​ពាក់​អាវ​ការពារ​ទេ​ហើយ​មិន​គោរព​តាម​ការណែនាំ​ដែរ​ដោយមាន​មនុស្ស​ច្រើន​ទើប​ម្ចាស់​មិនអាច​មើល​អស់​។​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​លំនៅស្ថាន​វិញ​៕

ព័ត៌មានជាតិ

ក្នុង​ខេត្តកំពង់ឆ្នាំង​តំបន់​មួយចំនួន​ក៏​ទទួល​ឥទ្ធិពល​ចំហាយ​ព្យុះ​ទី​១១”​នូ​ល​”​ខ្លះ​ដែរ​

កំពង់ឆ្នាំង​៖​ចំហាយ​នៃ​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​១១​ឈ្មោះ​”​នូ​ល​”​កុំ​ពង់​បោកបក់​មកលើ​ខ្ព​ង​រាប​នៃ​ប្រទេស​បណ្តាលឱ្យ​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ​ស្រទុំ​និង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ប៉ះចំ​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង​។​ឥទ្ធិពល​នៃ​ចំហាយ​ព្យុះ​ទី​១១​នេះ​ចុះខ្សោយ​មិន​បណ្ដាលឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង​លាយឡំ​ជាមួយនឹង​ភ្លៀង​ដែល​មិនបាន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ផ្ទះ​ប្រជាព​រដ្ឋ​នោះឡើយ ។​ ​លោក​ដោក​ប៊ុន​ថុ​ន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​សីតុណ្ហភាព​ថ្ងៃ​មាន​Max.35.5.c​និង​Min25.c​។​ដោយឡែក​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នៃ​ស្ថានីយ៍​ជលសា​ស្ត្រ​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​ទឹកទន្លេ​មាន​កម្ពស់​ពស់​៤,២៩​ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​ទឹកទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​មាន​កម្ពស់​៨,២២​ម៉ែត្រ ។​​ដោយឡែក​ស្ថានភាព​ទឹកភ្លៀង​នៅ​ខេត្តកំពង់ឆ្នាំង​ទទួលបាន​៦​ស្រុក​ដែលមាន​កម្រិត​៤,២០.៤៨​មី​លី​ម៉ែត្រ៕     

ព័ត៌មានជាតិ

អ្នកស្រុក​រើសបាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ស្រែ​យកជូន​សមត្ថកិច្ចជំនាញ​

បាត់ដំបងៈ​ប្រជាពលរដ្ឋ​២​នាក់​ជា​ម្ចាស់​ស្រែ​រស់នៅ​ចំណុច​ហុង​ទី​៥​ស្ថិតក្នុង​ភូមិ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២០​ឆ្នាំ​បាន​រើស​គ្រាប់មីន​ចំនួន​២​លើក​សរុប​ចំនួន​២៥​គ្រាប់​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​។​ក្នុង​នោ​:​មាន​៦​គ្រាប់​ខូចគុណភាព​ក្រៅពីនោះ​នៅមាន​គុណភាព​១០០​ភាគរយ​ហើយ​បាន​ប្រគល់ជូន​អង្គភាព​ជំនាញ​យកទៅ​រក្សា​ទុកជៀ​សវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី ៦​ខែកញ្ញា​ឆ្នាំ ២០២០​កន្លង ទៅ ពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងភូមិ​ព្រែកជីក​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​បាន​បាន​ប្រទះឃើញ​គ្រាប់មីន​លេខបូក​ចំនួន​២០​គ្រាប់​ផលិត​នៅ​ប្រទេស​សូ​វៀត​។​គ្រាប់មីន​ទាំងនេះ​បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ក្នុងនោះ​ខូចគុណភាព​៦​គ្រាប់​។​ ​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡាប ជាប់​ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ ព្រែកជីក​បាន​រើស​គ្រាប់មីន​ចំនួន​៥​គ្រាប់​ទៀត​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​មានគុណ​ភាព​១០០​ភាគរយ​ហើយ​ប្រគល់ឱ្យ​អង្គភាព ជំនាញ​យកទៅ​រក្សាទុក​។ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រោយពេល​ទទួលបាន​គ្រាប់មីន​សញ្ញា​លេខបូក​ចំនួន​២៥​គ្រាប់​រួចមក​លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​ស្រុក​មោង​ឬ​ស្សី​មក​ទទួល​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​៕ ​ 

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ស្កាត់​ជួប​ប្រុស​ស្នេហ៍​លួចលាក់​ក្នុងផ្ទះ​សំណាក់​ត្រូវ​ប្តី​តាម​ទាន់​បង្ក​ភ្ញាក់ផ្អើល​

ភ្នំពេញ​:​បុរស​ស្ត្រី​២​នាក់​នាំគ្នា​ចូល​ផ្ទះសំណាក់​មួយកន្លែង​ខណ​:​កំពុង​ល្អូកល្អិន​ជាមួយគ្នា​ស្រាប់តែ​ត្រូវ​បុរស​ម្នាក់ទៀត​អះអាងថា​ជា​ប្ដី​ចូលទៅ​ទាន់​ផ្អើល​តែម្ដង​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣​សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​។​ ​ប្រភពពី​បុរស​ជា​ប្ដី បានឱ្យដឹងថា ប្រពន្ធ​គាត់ បាន​លួច​ទាក់ទង​ជាមួយ​ប្រុស​ផ្សេង​ច្រើន​ខែ​មកហើយ ។​ប៉ុន្តែ​គាត់​ចាប់​ភស្ដុតាង​ជាក់ស្ដែង​មិនទាន់បាន​។​បុរស​ជា​ប្ដី​បាន​បន្តថាៈ​នៅ​ថ្ងៃកើតហេតុ​ប្រពន្ធ​គាត់​យក​លេស​មក​មើល​ម្ដាយ​ឈឺ​នៅឯ​ភ្នំពេញ​ហើយ​បាន​នាំ​កូនស្រី​តូច​អាយុ​៤​ឆ្នាំ​មកជា​មួយ​ផងដែរ​។​ ដោយ​ឱកាស​ហុច​ឱ្យ​ក៏​ឆ្លៀត​ណាត់ជួប​សហាយស្មន់​តែម្ដង​។​ពាក់ព័ន្ធ​នឹង​ករណីនេះ​ភាគី​ខាង​ស្រី​នូវតែ​ប្រកែក​យ៉ាង​ដាច់អហង្ការ​ថា​មិនមាន​ទំនាក់ទំនង​ជាមួយ​បុរស​ដូច​ប្ដី​អះអាង​នោះទេ​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ​៕​  

ព័ត៌មានជាតិ

សេចក្តីជូនដំណឹងស្តីពី​អាកាសធាតុចាប់ពី​ថ្ងៃទី១៦-២២ខែកញ្ញា

សេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ស្ដីពីស្ថានភាពធាតុអាកាសធាតុបានឲ្យដឹងថាសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន!ចំពោះជំនន់ទឹកភ្លៀងនិងរលកសមុទ្រចាប់ពីថ្ងៃទី១៦-២២ខែកញ្ញាភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងតាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិកនិងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំប្រទល់ភាគខាងជើង។ នៅថ្ងៃទី១៦-១៨ ខែកញ្ញានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។អាស្រ័យហេតុនេះអ្នកដំណើរ និងអ្នកនេសាទសមុទ្រសូមប្រយ័ត្ន!ភ្លៀងខ្យល់ រលកសមុទ្រ ដែលអាចមានកម្ពស់ពិសេសចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញាឆ្នាំ២០២០នេះ៕

ព័ត៌មានជាតិ

ក្រសួងការងារ និង ILO រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិសម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក […]

ព័ត៌មានជាតិ

សួនច្បារមាត់ទន្លេក្រុងកំពង់ចាមបាក់ស្រុត, អាជ្ញាធរនឹងជួសជុលស្តារឡើងវិញនៅថ្ងៃទី២១​ ខែកញ្ញា

ខេត្តកំពង់ចាម ៖ នៅព្រឹក​ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជើញ​ដឹកនាំមន្ត្រីជំនាញ​ មន្ទីរ-អង្គភាព​ ជុំវិញខេត្ត​ ចុះពិនិត្យ​ច្រាំងទន្លេ ដែលរងការខូចខាត នៅចំណុចសួនច្បារមាត់ទន្លេ​ ស្ថិតភូមិទី៣​ សង្កាត់វាលវង់​ ក្រុងកំពង់ចាម​ ដោយសារភ្លៀងធ្លាក់មួយមេធំ​នោះ។ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម​បានបញ្ជាក់​ថា​ នៅថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២០ ខាងមុខនេះ​ក្រុមមន្ត្រីជំនាញចុះធ្វើការជួសជុលស្តារឡើងវិញ​ ដោយរុករកម៉ូតូដែលធ្លាក់ចូលក្នុងទឹក​ និងធ្វើការជួសជុលកែលម្អឡើងវិញ​។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។ សូមរំលឹកថា សួនច្បារនៅមាត់ ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុត នៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ៕

ព័ត៌មានជាតិ

ប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត សហការជាមួយអង្គការស្វីសខន់ថាក់ រៀបចំពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ក្រោមអធិបតី ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និង លោក Christian Volker lde ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តទាំង០៥ រួមមាន: ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្តមណ្ឌលគីរី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំផ្ទះសំណាក់ពេជ្រាដា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ឲ្យដឹងថា ពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤នេះ ក្នុងគោលបំណងចំបងធំៗ ចំនួន០២ ទី១.គាំទ្រប្រពន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឲ្យកាន់តែមានប្រសិទ្ធភាព ទី២. បង្កើតឱកាសការងារ […]