ព័ត៌មានជាតិ

សម្ដេចហ៊ុន ​សែន៖ការប្រយុទ្ធទប់ស្កាត់ និង​ការរីករា​ដាលកូវីដ១៩​ដែល​នាំ​ឆ្ពោះ ទៅ​រក​កា​រ​ផ្អាក​​កិ​ច្ចប្រ​ជុំ​កំ​ពូល អា​ស៊ាន-ស​ហរដ្ឋអា​​មេរិ​ក

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាការប្រយុទ្ធទប់ស្កាត់ និងការរីករាដាលកូវីដ១៩ គឺជាមូលហេតុចម្បង ដែលនាំឆ្ពោះទៅរកការ ផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុន នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិកនោះ។សម្តេចហ៊ុន សែន បានថ្លែងថា តាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក៏ប៉ុន្តែក្នុងសភាពការណ៍ដ៏ពុះកញ្ជ្រោលនៃបញ្ហាទាក់ទិនជាមួយ និងរឿងវីរុស​កូរ៉ូណា​ថ្មី ដែលមាឈ្មោះថា

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាជំរុញ និងលើកទឹកចិត្តឱ្យពល​រដ្ឋធ្វើ ជាសកម្មជ​នប្រឆាំងព័ត៌មា​នមិនពិត

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋម្នាក់ៗធ្វើជាសកម្មជនប្រឆាំងព័ត៌មានមិនពិត។សម្តេចហ៊ុនសែនក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា យើងម្នាក់ៗត្រូវយកគោលដៅនៃការជំនះព័ត៌មានក្លែងក្លាយ បើទុកឱ្យតែក្រសួងសុខាភិបាល អ្នកនាំពាក្យរាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីនិយាយ គឺវាមិនគ្រប់គ្រាន់ទេ ដូច្នេះប្រជាពលរដ្ឋម្នាក់ៗ ត្រូវធ្វើជាសកម្មជនប្រឆាំងទាក់ទិននឹងព័ត៌មានក្លែងក្លាយ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបំផុសព័ត៌មានមិនពិតដោយសារការផ្សព្វផ្សាយនៅតាមបណ្តាញហ្វេសប៊ុកនាពេលប៉ុន្មានថ្ងៃនេះ ពាក់ព័ន្ធនឹងការស្លាប់របស់ ប្រជាជនខ្មែរដោយសារជំងឺកូរ៉ូណានោះ គឺជាអំពើបំពុលព័ត៌មានរបស់ក្រុមទុច្ចរិតតែប៉ុណ្ណោះ។ ការបំភ្លៃព័ត៌មាន គឺក្រុមទុច្ចរិតមានបំណងបំភិតបំភ័យប្រជាពលរដ្ឋទូទៅផង និងបំភិតបំភ័យក្រុមគ្រួសាររបស់ខ្លួនផងតែប៉ុណ្ណោះ។ព្រោះការពិតនៅកម្ពុជាមិនមានករណីជំងឺ Covid-19 នេះកើតឡើងទេ រហូតមកដល់ពេលនេះ។ សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា «មានជនទុច្ចរិតខ្លះគ្រាន់តែគេដើរដួលសន្លប់ដោយសារប្រការផ្សេងៗ បែរជាយកមកបង្ហោះផ្សាយថាស្លាប់ដោយសារជំងឺកូរ៉ូណា ហើយនេះគឺជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងបំណងទុច្ចរិតបង្កចលាចលសង្គមដែលមិនខុសពីពួកភេរវករនោះឡើយ»។ សម្តេចហ៊ុន សែន មានជំនឿថាប្រជាជនកម្ពុជានឹងមិនតក់ស្លុតដែលរហូតដល់មិនអាចគ្រប់គ្រងខ្លួនឯងបានទេ ហើយការផ្សព្វផ្សាយបំផ្លើសណាមួយមិនបានជួយអ្វីឱ្យប្រសើរក្រៅពីបង្កការភ័យខ្លាចដល់ប្រជាជន និងក្រុមគ្រួសារតែប៉ុណ្ណោះ។ ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវសារជាថ្មីចំពោះប្រជាពលរដ្ឋ គឺចាប់ផ្ដើមពីខ្លួនឯងម្នាក់ៗឈានទៅ ក្រុមគ្រួសារទាំងមូលត្រូវខិតខំថែរក្សាអនាម័យការពារ ខ្លួនប្រាណលាងសំអាតដៃឲ្យបានញឹកញាប់ មិនត្រូវភ័យតក់ស្លុតនោះឡើយ។សូមជម្រាបជូនថាក្រសួង​ព័ត៌មានបាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​គណនីយ​ហ្វេសប៊ុក​ចំនួន ​៧ ​ដែល​ក្រសួង​ចាត់​ទុកថា​ ​កំពុង​សកម្ម​ក្នុងការ​បំពុល​សង្គម​ពាក់ព័ន្ធ​នឹង​មេរោគ​កូរ៉ូណា​វីរុស ​ឬ​​កូ​វីដ​-1​9 ​ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច​។ ​ក្រៅ​ពី​ម្ចាស់​គណនីយ​ហ្វេសប៊ុក​ទាំង​០៧​នេះ ​អ្នក​ចែក​រំលែក​ព័ត៌មាន​ក្លែង​ក្លាយ​ (Share) ​ក៏​អាច​ប្រឈម​មុខ​នឹង​ផ្លូ​វ​ច្បាប់​ផង​ដែរ​។នេះបើ​​តាម​លោក ​ផុស ​សុវណ្ណ​​អគ្គ​នា​យក​ដ្ឋាន​ព័ត៌មាននិង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បានបញ្ជាក់ប្រាប់បណ្តាញពត៌មានកន្លងទៅថ្មីៗនេះ៕

ព័ត៌មានជាតិ

វង់ល្បែងស៊ីសងធំៗនៅ ក្នុងខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងពេញបន្ទុកជល់មាន់ និងអាប៉ោងលេង​ចាញ់លក់​អស់ ទ្រព្យ​សម្បត្តិ​ដីធ្លី និងជំពា​ក់បំណុ​លគេ​ជុំទិស

ត្បូងឃ្មុំ៖ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទ ល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្ម អំពើហិង្សាក្នុង គ្រួសារនិងបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន។ពិសេសល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងខេត្តត្បូងឃ្មុំ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកលេងដុះស្លែទៅហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាបហើយនៅថ្ងៃទី៣ ខែមិនាឆ្នាំ២០២០ គេបើកឲ្យលេងខាងក្រោយវត្តទន្លេបិទស្ថិតក្នុង ភូមិជីរ៉ូ ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ និងថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ២០២០នេះប្ដូរទីតាំងមកលេងនៅក្នុងភូមិឡត៍កំបោ ឃុំជីរ៉ូ ស្រុកនិងខេត្តត្បូងឃ្មុំ។ នៅក្នុងនោះគេសង្កេតឃើញមានវង់អាប៉ោងដ៏ធំដែលមានមេបាញ់ឈ្មោះម៉ាប់ បាញ់ស្លាស់គ្នាជាមួយមេអាប៉ោងម្នាក់ទៀតឈ្មោះម៉ាប់ដូចគ្នាកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ក្រោមការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ។ជាពិសេសគឺភាពមិនអើពើពីលោកឧត្តមសេនីយ៍ទោ ប៉ែនរ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំនេះតែម្ដង។ប្រជាពលរដ្ឋរិះគន់និងលើកឡើងថាសង្វៀនជល់មាន់ស្ថិតក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ឈ្មោះហានកាងសង្វៀនជល់មាន់ចំនួន៤កន្លែង ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាង រលូនយូរខែឆ្នាំមកហើយដែលភ្នាល់គ្នាក្នុង១គូៗចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះ មានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់ របរគ្រឿងអលង្កាជាច្រើនទៀតដោយសារតែការភ្នាល់ល្បែងនៅទីតាំងមួយនេះ។ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាចកើតមាន បទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភព្រោះមានពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លីនិងជំពាក់បំណុលគេ ជុំទិសទៀតផង។ ដោយសារការព្រួយបារម្ភ ពីបញ្ហាអសន្តិសុខសង្គមដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទទើបប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យអភិបាលខេត្តត្បូងឃ្មុំទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាព៕